ហេតុ​អ្វី​ទើប​គេ​ចូល​ចិត្ត​ប្រើ Virtual Machine ?

Virtual_Box

បច្ចេក​ទេស​និង​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដែល Virtualbox បាន​ប្រើ​មាន​ដូច​ជា ៖

- ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​។ Virtualbox អាច​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែមួយ​។ នេះ​ជា​អ្ចី​ដែល​អ្នក​អាច​បើក​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ច្រើន​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ ដោយ​មិន​ចាំ​បាច់​បិទ​បើក​ម៉ាស៊ីន​។ ហើយ​លោក​អ្នក​ក៏​អាច​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ចាស់​ៗ​ដើម្បី​សិក្សា​បាន​ផង​ដែរ​ដូចជា DOS និង OS/2 ទោះ​ជា​ Hardware បច្ចុប្បន្ន​លោក​អ្នក​មិន​អនុញ្ញាតិ​ឲ្យ​តម្លើង​វា​ក៏​ដោយ​។

- ងាយ​ស្រួល​ក្នុង​ការ​តម្លើង​កម្ម​វិធី​​។ Software vendors អាច​ប្រើ​ប្រាស់ Virtual Machine ដើម្បី​​រក្សា​ទុក​ការ​កំណត់​កម្មវិធី​ទាំង​មូល​​។ ឧទាហរណ៍​ ​ការដោះ​ស្រាយ​​បញ្ហា​​តម្លើង​ Mail Server មួយ​ដោយ​ជោគជ័យ​​នៅ​លើ​ម៉ាស៊ីន​ពិត​មួយ​​វា​ពិត​ជា​ធញវើ​ឲ្យ​លោក​អ្នក​ធុញ​ទ្រាន់​បាន​​។ ​សម្រាប់ Virtualbox ​បញ្ហា​នេះ​គេហៅ​ថា​ appliance ហើយ​ត្រូវ​បាន​គេ​ខ្ចប់​​វា​ទៅ​ក្នុង​ Virtual Machine បាន​​។ ដូច​នេះ​ការ​តម្លើង និង​ដំណើរ​ការ Mail Server មួយ​នឹង​ក្លាយ​ជា​រឿង​មួយ​ងាយ​ទៅ​វិញ​ដូច​ជា​ការ Import appliance មួយ​ទៅ​ក្នុង Virtualbox អញ្ចឹង​។
-ការ​សាក​ល្បង​ និង Disaster Recovery ។ Virtual Machine និង​ Virtual Hardisk របស់​វា​​អាច​សម្រេច​ការ​ផ្ទុក​ទាំង​ការ Frozen Woken-up Copied Back-up និង Transported រវាង ​ម៉ាស៊ីន​​ជា​ច្រើន​​។

- មិន​តែ​ប៉ុណ្ណោះ​​នៅ​លើ Virtualbox នៅ​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដូច​ជា snapshots ដែល​​វា​ជា​សមត្ថភាព​មួយ​របស់ Virtual Machine ក្នុង​ការ​រក្សា​ទុក​ស្ថានភាព​ណាមួយ​របស់​ម៉ាស៊ីន​ ហើយ​អាច​យក​វា​មក​ដំណើរ​ការ​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ពេល​ណាសមួយ​​។ នេះ​វា​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​​ការ​ប្រើ​ប្រាស់ Computing Environtment ។ ប្រសិន​បើ​មាន​កន្លែង​ណាមួយ​ខុស​ ឬ​មាន​បញ្ហា​ ដោយ​សារ​តែ​​កំហុស​ក្នុង​ការ​កំណត់​ ឬ​តម្លើង និង​មេរោគ​ យើង​អាច​ងាយ​ស្រួល​ទាញ​វា​មក​ប្រើ​ប្រាស់​នូវ​ស្ថានភាព​ចាស់​បាន​​ គឺ​មាន​លក្ខណៈ​ដូច​ជា Back-up និង Restore អញ្ចឹង​។ លេខ​សម្គាល់​របស់ snapshots នីមួយ​ៗ​ត្រូវ​បាន​បង្កើត​សម្រាប់​សម្គាល់​ដើម្បី​ឲ្យ​លោក​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ទាញ​មក​ក្រោយ​និង​ត្រឡប់​ទៅមុខ​តាម​ពេល​វេលា​ដែល​ចង់​បាន​។ អ្នក​លប់ snapshots ចោល​បាន​ខណៈ​កំពង់​ដំណើរ​ការ Virtual Machine ដើម្បី​កាត់​បន្ថយ​បរិមាណ​បន្ទុក​។

- Infrastructure consolidation  ៖ Virtualization ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ Hardware និង​អគ្គិសនី​​។ ភាគ​ច្រើន​​នាពេល​បច្ចុប្បន្ន​នេះ កុំព្យូទ័រ​មួយ​ប្រើ​ត្រឹម​តែ​កម្រិត​ទាប​ប៉ុណ្ណោះ​នៃ​អគ្គិសនី​ដើម្បី​ដំណើរការ​។ ដូច​នេះ​ប្រសិន​បើ​លោក​អ្នក​ចង់​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​លោក​អ្នក​នឹង​អាច​ចំណេញ​ថវិការ​ជា​ច្រើន​សម្រាប់​ការ​ទិញ​​កុំព្យូទ័រ​ច្រើន និង​ការ​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​បាន​ដោយ​ប្រើ​ប្រាស់ Virtual Machine ។

 

រៀប​រៀង​ដោយ  ៖  ស្នាម​ញញឹម

VN:F [1.9.22_1171]
Rating: 7.8/10 (4 votes cast)
VN:F [1.9.22_1171]
Rating: +3 (from 3 votes)
ហេតុ​អ្វី​ទើប​គេ​ចូល​ចិត្ត​ប្រើ Virtual Machine ?, 7.8 out of 10 based on 4 ratings