អ្វី​ទៅ​ជា VirtualBox ?

Virtual_Box

VirtualBox គឺ​ជា​កម្ម​វិធី​មួយ​ដែល​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជា​ច្រើន​ ហើយ​កម្មវិធី​នេះ​ជា​កម្ម​វិធី​សម្រាប់​បង្កើត​​ភាព​សប្បនិម្មិត​​។ តើ​វា​មានន័យ​ដូច​ម្តេច ?

វា​​មាន​ន័យ​ថា​ ភាព​សប្បនិម្មិត​នៅ​ត្រង់​នេះ​គឺ​ការ​ដែល​យើង​បង្កើត​នូវ​ម៉ាស៊ីន ឬ​តម្លើង​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ជា​ច្រើន​តែ​វា​ពុំ​មែន​ជា​ម៉ាស៊ីន​ពិ​ត​នោះ​ឡើយ​។ សម្រាប់​កម្មវិធី​នេះ​ដែរ អ្នក​អាច​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​សប្បនិម្មិត​ប្រភេទ Windows Mac Linux និង​ Solaris បាន​នៅ​លើ​​អង្គ​គណនា (CPU) ប្រភេទ Intel និង AMD-base បាន​​។

មិន​តែ​ប៉ុណ្ណោះ​សារៈ​ប្រយោជន៍​ផ្សេង​ទៀត​របស់​វា​គឺ វា​អាច​ឲ្យ​លោក​អ្នក​តម្លើង​​និង​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​​ក្នុង​ពេល​តែ​មួយ​​ (ក្នុង​ប្រព័ន្ធ ប្រតិបត្តិ​ការ​មួយ​អាច​​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សប្បនិម្មិត​ច្រើន​) ដូច​ជា Windows (XP Vista 7 2000 2003 2008) Linux(Redheat CentOS Fedora Ubuntu) Mac (Lion Leopard) ។ល។ ដែល​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សប្បនិម្មិត​និមួយ​ៗ​អាច​​មាន​បរិមាណ​បន្ទុក និង​អង្គ​ចង​ចាំ​តាម​ចំនួន​កំណត់​ណាមួយ​​។

VirtualBox គឺ​ជា​កម្មវិធី​មួយ​ដែល​ពេញ​និយម​និង​ពិសេស​មួយ​​។ វា​អាច​ដំណើរ​ការ​បាន​គ្រប់​ទីកន្លែង​ និងជា​ពិសេស​ជា​មួយ​ម៉ាស៊ីន​ដែល​មាន​ Hardware កម្រិត​ទាប​ ព្រម​ទាំង​សម្រាប់ deployments និង​ Cloud environments​។

នៅ​មេរៀន​បន្ទាប់​អំពី Virtualbox វា​នឹង​នាំ​មក​ជូន​លោក​អ្នក​អំពិ​វិធី​ប្រើ​ប្រាស់​ដ៏​ងាយ​ៗ​របស់​វា​ជា​ភាសា​ខ្មែរ​ និង​មាន​លំដាប់​មេរៀន​បន្តបន្ទាប់​។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ស្តី​អំពី​ការ​ដំណើរ​ការ Windows 7 នៅ​លើ​ Mac OS ។

 

មេរៀន​ដោយ   ​៖   ស្នាម​ញញឹម

VN:F [1.9.22_1171]
Rating: 10.0/10 (4 votes cast)
VN:F [1.9.22_1171]
Rating: +3 (from 3 votes)
អ្វី​ទៅ​ជា VirtualBox ?, 10.0 out of 10 based on 4 ratings