ហេតុ​អ្វី​ទើប​គេ​ចូល​ចិត្ត​ប្រើ Virtual Machine ?

បច្ចេក​ទេស​និង​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដែល Virtualbox បាន​ប្រើ​មាន​ដូច​ជា ៖ – ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​។ Virtualbox អាច​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែមួយ​។ នេះ​ជា​អ្ចី​ដែល​អ្នក​អាច​បើក​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ច្រើន​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ ដោយ​មិន​ចាំ​បាច់​បិទ​បើក​ម៉ាស៊ីន​។ ហើយ​លោក​អ្នក​ក៏​អាច​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ចាស់​ៗ​ដើម្បី​សិក្សា​បាន​ផង​ដែរ​ដូចជា DOS និង OS/2 ទោះ​ជា​ Hardware បច្ចុប្បន្ន​លោក​អ្នក​មិន​អនុញ្ញាតិ​ឲ្យ​តម្លើង​វា​ក៏​ដោយ​។ – ងាយ​ស្រួល​ក្នុង​ការ​តម្លើង​កម្ម​វិធី​​។ Software vendors អាច​ប្រើ​ប្រាស់ Virtual Machine ដើម្បី​​រក្សា​ទុក​ការ​កំណត់​កម្មវិធី​ទាំង​មូល​​។ ឧទាហរណ៍​ ​ការដោះ​ស្រាយ​​បញ្ហា​​តម្លើង​ Mail Server មួយ​ដោយ​ជោគជ័យ​​នៅ​លើ​ម៉ាស៊ីន​ពិត​មួយ​​វា​ពិត​ជា​ធញវើ​ឲ្យ​លោក​អ្នក​ធុញ​ទ្រាន់​បាន​​។ ​សម្រាប់ Virtualbox ​បញ្ហា​នេះ​គេហៅ​ថា​ appliance ហើយ​ត្រូវ​បាន​គេ​ខ្ចប់​​វា​ទៅ​ក្នុង​ Virtual Machine បាន​​។ ដូច​នេះ​ការ​តម្លើង និង​ដំណើរ​ការ Mail Server មួយ​នឹង​ក្លាយ​ជា​រឿង​មួយ​ងាយ​ទៅ​វិញ​ដូច​ជា​ការ Import appliance មួយ​ទៅ​ក្នុង Virtualbox អញ្ចឹង​។ -ការ​សាក​ល្បង​ និង Disaster Recovery ។ Virtual Machine…