zsync កម្មវិធី Upgrade Ubuntu តាម Command Line

Screenshot-from-2013-01-08-133924

zsync ជា​កម្ម​វិធី​មួយ​ដែល​ប្រើ​ប្រាស់​​ឃ្លា​បញ្ជា​ដើម្បី​​ ទំនើបកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu របស់​អ្នក​ដោយ​មិន​មាន​ការ​ប៉ះពាល់អ្វីទាំង​អស់​។ កម្មវិធី​នេះ​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ ទំនើបកម្ម​ប្រព័ន្ធ​ប្រតិបត្តិ​ការ Ubuntu របស់​អ្នក​ដោយ​ទាញ​យក ISO ទំហំប្រមាណជា 800MB ដូច​ទាញ​យក​ File ISO ធម្មតាចឹង​។ ដោយ​កម្មវិធី​នេះ​ទាញ​យក​ File ពី Remote Server បូន្តែ​វា​ចេះ​ប្រៀប​ធៀប​ File ចាស់ និង File ថ្មី ថាតើ​ជា​ជំនាន់​ថ្មីឬចាស់​។ វិធី​តម្លើង zsync នៅ​ក្នុង Ubuntu ជាដំបូង​លោក​អ្នក​ត្រូវ​ជឿ​ជាក់​ថា​កម្មវិធី zsync មិន​ទាន់​ត្រូវ​បាន​តម្លើង​ក្នុង​ម៉ាស៊ីនអ្នក ដោយ​ប្រើ​ប្រាស់​ឃ្លា​បញ្ជា​ខាង​ក្រោម ៖ sudo dpkg -l|grep zsync បន្ទាប់​ពីលោក​អ្នក​ពុំ​បាន​ឃើញ​កញ្ចប់​​កម្មវិធីនេះ​ពុំ​ទាន់​តម្លើង​នោ​ឡើយ ​សូម​​ទាញ​យក​​តាម​តំណភ្ជាប់​ដូច​ខាង​ក្រោម ៖ 32 bit : http://archive.ubuntu.com/ubuntu/pool/universe/z/zsync/zsync_0.6.1-3ubuntu1_i386.deb 64 bit : http://archive.ubuntu.com/ubuntu/pool/universe/z/zsync/zsync_0.6.1-1ubuntu1_amd64.deb បន្ទាប់​ពីលោក​អ្នក​បាន​ទាញ​យក​កញ្ចប់​កម្មវិធី​ខាង​លើ​ហើយ​នោះ​សូម​យក​វា​មក​តម្លើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក​ ដោយ​ប្រើ​តាម​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​…

ព្រឹត្តិការណ៍បើកទូលាយលើកទី២

580452_575358305813371_1856479302_n

នេះជាជំនួបលើកទី២របស់កម្មវិធី ” ព្រឹត្តិការណ៍បើកទូលាយ” ជាកម្មវិធីជួបជុំចែករំលែកចំណេះដឹងផ្នែកព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ ទៅកាន់មនុស្សគ្រប់រូប រួមមានសិស្ស និស្សិត សាស្ត្រាចារ្យ ឬ បុគ្គលិកឡើយ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រុម ចែកគ្នានិយាយអាយធី ដែលមានមូលដ្ឋានស្ថិតនៅក្នុងបណ្ដាញសង្គម Facebook ម្យ៉ាងទៀត កម្មវិធីនេះក៏មានកម្មវិធីតូចៗទៀតដែរ សម្រាប់ឲ្យអ្នកចូលរួមទាំងអស់ ធ្វើការឆ្លើយសំណួរដើម្បីទទួលយកអំណោយផ្សេងៗ ដែលជាការឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ មុននឹងព្រឹត្តិការណ៍នេះបានកើតឡើង ក្រុមចែកគ្នានិយាយអាយធី ក៏ធ្លាប់បានធ្វើជំនួបតូច ពីមុនមក នៅតាមហាងកាហ្វេ និងតាមសាលាឯកជនជាច្រើនឡើងរួចមកហើយ ក្រៅពីនោះក៏មានកម្មវិធី ព្រឹត្តិការណ៍បើកទូលាយលើទី១ ដែរបានធ្វើកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ផងដែរ។ អំពី ក្រុមចែកគ្នានិយាយអាយធី ចែកគ្នានិយាយអាយធី គឺជាក្រុមមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដោយមានលោក អ៊ាង-គារវៈ ជាស្ថាបនិក ហើយមានទីតាំងនៅក្នុងបណ្ដាញសង្គម Facebook មកដល់ថ្ងៃនេះ មានអាយុគ្រប់២ឆ្នាំហើយ។ គោលបំណងក្នុងការបង្កើតក្រុមនេះ គឺផ្ដោតទៅលើការចែករំលែកចំណេះដឹងផ្នែកកុំព្យូទ័រ ការជួយដោះស្រាយបញ្ហាទាក់ទងនឹងព័ត៌មានវិទ្យា បង្កើតទំនាក់ទំនងសង្គម ពង្រីកចំណេះដឹងផ្នែកព័ត៌មានវិទ្យា ជំរុញឲ្យមានការប្រើប្រាស់កម្មវិធីកុំព្យូទ័រជាភាសាខ្មែរ បង្កើនការប្រើប្រាស់យូនីកូដខ្មែរឲ្យកាន់តែទូលំទូលាយ ។ល។ — ចុះឈ្មោះចូលរួមព្រឹត្តិការណ៍បើកទូលាយ២…

Skype ​ជំនាន់ 4.1 បាន​បន្ថែម​ការ​​ការ​ប្រើ​ប្រាស់​​គណនី Windows Live

skype-4-1-for-linux

Microsoft បាន​ធ្វើ​ទំនើប​កម្ម​មក​លើ Skype សម្រាប់​លីនុច​ថ្មី​ ដែល​ក្នុង​នោះ​អាច​អនុញ្ញាតិ​ឲ្យ​ អ្នក​ដែល​មា​ន​គណនី​របស់ Windows Live អាច​ប្រើ​ប្រាស់​គណនី​របស់​ខ្លួន​បាន​នៅ​ក្នុង Ubuntu ដែល​ពីមុន​មិន​ធ្លាប់​មាន​សោះ​។ Skype 4.1 បាន​នាំ​មក​នូវ​ផ្ទាំង​បង្ហាញ​ថ្មី​ (login screen) ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​ប្រាស់​គណនី​ Windows Live ​អាច​ប្រើ​ប្រាស់​នៅ​លើ​ Ubuntu ​បាន​​។ ដូច​នេះ​​កម្មវិធី Skype ថ្មី​នេះ​មាន​មុខងារ​ចំនួន ២ គឺ​មួយ​ការ​ប្រើ​ប្រាស់​គណនី Skype ចាស់​របស់​ខ្លួន និង​ទី២ គឺ​ការ​ប្រើ​ប្រាស់​គណនី Windows Live ។ Microsoft មាន​បំណង​ថា​នឹង​ត្រៀម​បិទ​កម្មវិធិ Windows Live chat network របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ ដោយ​ប្តូរ​មក​ប្រើ​ប្រាស់​ Skype ដែល​ខ្លួន​បាន​ទិញ​និង​បន្ថែម​មុខងារថ្មីនេះ។ សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រាស់ Ubuntu 64bit ក៏​អស់​ក្តី​បារម្ភផង​ដែរ​ព្រោះ​គេ​បាន​កាត់​ចោល​នៅ Dependency ដែល​ពីមុន​ធ្លាប់​មាន​នៅ​ពេល​យក កម្មវិធី​សម្រាប់ 32bit មក​តម្លើង​លើ 64bit​ សម្រាប់​កម្មវិធី​…

កម្មវិធី​ព្យួរ​នាឡិការ​លើ Desktop របស់ Ubuntu

prefes

កាល​ពី​មុន​លោក​អ្នក​ត្រូវ​ការ​ដឹង​ម៉ោង​ ឬ​ពេលវេលា លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​នៅ​លើ Panel ខាង​លើ​របស់ Ubuntu ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក​អ្នក​នឹង​កាន់​តែ​ងាយ​ស្រួល​ជា​មួយ​ការ​ព្យួរ​នាឡិការ​ដាក់​លើ Desktop របស់​លោក​អ្នក​តែ​ម្តង​​។ កម្មវិធី​នេះ​ឈ្មោះ​ថា Clock ដែល​វា​កម្មវិធី​ដែល​បង្កើត​ចេញ​ពី​កូដ HTML5 ដើម្បី​ជួយ​សម្រួល​ការ​​មើល​ពេល​វេលា​លោក​អ្នក​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​។ កម្មវិធី​នេះ​វា​កំណត់​ដំណើរ​ការ​តាម ល្វែង​ម៉ោង​ដែល​លោក​អ្នក​កំណត់​លើ​កុំព្យូទ័រ​ ដូច​នេះ​វា​ដើរ​បាន​ត្រឹម​ត្រូវ​ល្អ មិន​តែ​ប៉ុណ្ណោះ​កម្មវិធី​នេះ​បាន​សម្រួល​ឲ្យ​លោក​អ្នក​អាច​ប្តូរ​ពណ៌​នៃ​ផ្ទាំង​ខាង​ក្រោយ​នៃ​នាឡីការ​តាម​ចំណូល​ចិត្ត​ផងដែរ​។ ដើម្បី​តម្លើង Clock លោក​អ្នក​ត្រូវ​ជឿ​ជាក់​ថា​កម្មវិធី​នេះ​ត្រូវ​បាន​តម្លើង​លើ​ម៉ាស៊ីន​របស់​លោក​អ្នក​យ៉ាងពិតប្រាកដ។ ដើម្បី​ពិនិត្យ​កញ្ចប់​កម្មវិធី​នេះ​បាន​បាន​តម្លើង​ឬនៅ​សូម​ប្រើ​ឃ្លា​បញ្ជា​ដូច​ខាង​ក្រោម ៖ sudo dpkg -l|grep Clock បញ្ជាក់ ៖ កម្មវិធី​នេះ​ត្រូវ​ការ Library មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​កុំព្យូទ័រ​របស់​លោក​អ្នក​មាន​វា ឬ​បាន Update ទាន់​​​ពេល​វេលា ដែល​ library ទាំង​នោះ​មាន libjavascriptcoregtk-1.0-0 libwebkitgtk-1.0-0 libwebkitgtk-1.0-common ដើម្បី​តម្លើង​ Library ទាំង​អស់​នេះ​លោក​អ្នក​ត្រូវ​ប្រើប្រាស់​ឃ្លា​បញ្ជា​ដូច​ខាង​ក្រោម៖ sudo apt-get install libwebkitgtk-1.0-0 នៅ​ពេល​​ប្រើ​ពាក្យ​បញ្ជា​នេះ​លោក​អ្នក​ត្រូវ​ជឿជាក់​ថា​កុំព្យូទ័រ​របស់​លោក​អ្នក​ត្រូវ​បាន​ភ្ជាប់​ទៅកាន់ Internet ហើយ​នៅ​ពេល​ដែល​វា​សួរ [y/n] ឬ [Y/N]…

វិធិ​តម្លើង​កម្មវិធី iptraf ​នៅ​លើ Ubuntu

IPTraf-snapshot

IPTraf ជាកម្មវិធីប្រភេទ​ ncurses-based IP LAN monitor ដែល​​គ្រប់​គ្រង់​លើ​ចរាចរណ៍​លើ Network ដែល​បានកំណត់​មួយ​រួម​មាន (ព័ត៌មាន​របស់ TCP) (រាប់ ​UDP) (ព័ត៌មាន ICMP និង OSPF) (ព័ត៌មាន​ដំណើរការ​របស់ Ethernet ) (ស្ថានភាព​របស់ node) (ពិនិត្យ​បញ្ហា IP) និង​មុខងារជា​ច្រើន​ផ្សេងទៀត​។ ដើម្បី​តម្លើង iptraf លោក​អ្នក​ត្រូវ​ជឿ​ជាក់​ថា​កម្មវិធី​នេះ​ត្រូវ​បាន​តម្លើង​លើ​ម៉ាស៊ីន​របស់​លោក​អ្នក​យ៉ាងពិតប្រាកដ។ ដើម្បី​ពិនិត្យ​កញ្ចប់​កម្មវិធី​នេះ​បាន​បាន​តម្លើង​ឬនៅ​សូម​ប្រើ​ឃ្លា​បញ្ជា​ដូច​ខាង​ក្រោម ៖ sudo dpkg -l|grep iptraf បន្ទាប់​ពីលោក​អ្នក​ពុំ​បាន​ឃើញ​កញ្ចប់​​កម្មវិធីនេះ​ពុំ​ទាន់​តម្លើង​នោ​ឡើយ ​សូម​​ទាញ​យក​​តាម​តំណភ្ជាប់​ដូច​ខាង​ក្រោម ៖ 32bit : http://ftp.debian.org/debian/pool/main/i/iptraf/iptraf_3.0.0-7_i386.deb 64bit : http://ftp.debian.org/debian/pool/main/i/iptraf/iptraf_3.0.0-7_ia64.deb បន្ទាប់​ពីលោក​អ្នក​បាន​ទាញ​យក​កញ្ចប់​កម្មវិធី​ខាង​លើ​ហើយ​នោះ​សូម​យក​វា​មក​តម្លើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក​ ដោយ​ប្រើ​តាម​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​ (ត្រូវ​ចង​ចាំ​ថា​លោក​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង Directory ដែល​បាន Download មក) ៖ 32bit : sudo dpkg…

វិធី​តម្លើង FTP Server នៅ​លើ​ Ubuntu

ftp

FTP គឺ File Transfer Protocol ដែល​ជា​ពិធីការ​មួយ​ក្នុង​ការ​បញ្ជូន​ឯកសារ​យ៉ាង​ឆាប់​រហ័ស និង​សុវត្ថិភាព​​។ ដូច​នេះ​ FTP Server គឺ​ជា​ម៉ាស៊ីនមេ​ដែល​គ្រប់​គ្រង​លើ​​ពិធីការ​​​បញ្ជូន​ឯកសារ​​​ឲ្យ​បាន​ឆាប់រហ័ស និង​សុវត្ថិភាព​។ នៅ​ក្នុង Ubuntu ដើម្បី​តម្លើង​ FTP Server បាន​លោក​អ្នក​ត្រូវ​ការ​កញ្ចប់​កម្មវិធី​ (Package) មួយ​ដែល​មាន​ឈ្មោះ​ថា vsftp សម្រាប់ Debian ដែល​ជា​មេរបស់ Ubuntu ។ ដោយ​ឡែក​លោក​អ្នក​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ជាមុន​សិន​ថា​កុំព្យូទ័រ​លោក​អ្នក​បាន​តម្លើង​កម្មវិធី​នេះ​ហើយ​ ឬនៅ? ដោយ​អនុវត្តន៍​តាម​ពាក្យ​បញ្ចា​ដូច​ខាង​ក្រោម ៖ sudo dpkg -l|grep vsftpd បន្ទាប់​ពីលោក​អ្នក​ពុំ​បាន​ឃើញ​កញ្ចប់​​កម្មវិធីនេះ​ពុំ​ទាន់​តម្លើង​នោ​ឡើយ ​សូម​​ទាញ​យក​​តាម​តំណភ្ជាប់​ដូច​ខាង​ក្រោម ៖ 32 Bit : http://ftp.debian.org/debian/pool/main/v/vsftpd/vsftpd_2.3.2-3+squeeze2_i386.deb 64 Bit : http://ftp.debian.org/debian/pool/main/v/vsftpd/vsftpd_2.3.2-3+squeeze2_amd64.deb បន្ទាប់​ពីលោក​អ្នក​បាន​ទាញ​យក​កញ្ចប់​កម្មវិធី​ខាង​លើ​ហើយ​នោះ​សូម​យក​វា​មក​តម្លើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក​អ្នក​ ដោយ​ប្រើ​តាម​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​ (ត្រូវ​ចង​ចាំ​ថា​លោក​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង Directory ដែល​បាន Download មក) ៖ 32 Bit…

មេរៀនទី១ ៖ អ្វី​ទៅ​ជា​ OS (Operating System) ?

operating_systems_full

OS (Operating system) គឺជាកម្មវិធីមួយ  ឬប្រព័ន្ធម្យ៉ាងដែលគ្រប់គ្រងលើការដំណើរការរបស់កុំព្យូទ័រទាំងមូល ដូចជា Hardware System-resources Memory និងការធ្វើការរួមគ្នារវាង Computer និងអ្នកប្រើប្រាស់។

មេរៀនទៅ២ ៖ អ្វី​ទៅ​ជា Open Source ?

Open Source ជាវិញ្ញាបនប័ត្រមួយឬក៏ជាច្បាប់មួយដែលកំណត់ដោយ អ្នកជំនាញ(អ្នកផ្តួចផ្តើម Open Source) ។ ច្បាប់នោះគឺ បានចែងឡើងថា គ្រប់ Developer (អ្នកអភិវឌ្ឍន៍កម្មវិធី) ត្រូវចូលរួមចែករំលែកដោយសេរី និងឥតគិតថ្លៃ ដែលវាងាយស្រួលក្នុងការចែករំលែក ព្រមទាំងអភិវឌ្ឍន៍ ក្រោមច្បាប់ Open Source ។

ហេតុ​អ្វី​ទើប​គេ​ចូល​ចិត្ត​ប្រើ Virtual Machine ?

Virtual_Box

បច្ចេក​ទេស​និង​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដែល Virtualbox បាន​ប្រើ​មាន​ដូច​ជា ៖ – ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​។ Virtualbox អាច​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ច្រើន​ជាង​មួយ​ក្នុង​ពេល​តែមួយ​។ នេះ​ជា​អ្ចី​ដែល​អ្នក​អាច​បើក​​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ច្រើន​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ ដោយ​មិន​ចាំ​បាច់​បិទ​បើក​ម៉ាស៊ីន​។ ហើយ​លោក​អ្នក​ក៏​អាច​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ចាស់​ៗ​ដើម្បី​សិក្សា​បាន​ផង​ដែរ​ដូចជា DOS និង OS/2 ទោះ​ជា​ Hardware បច្ចុប្បន្ន​លោក​អ្នក​មិន​អនុញ្ញាតិ​ឲ្យ​តម្លើង​វា​ក៏​ដោយ​។ – ងាយ​ស្រួល​ក្នុង​ការ​តម្លើង​កម្ម​វិធី​​។ Software vendors អាច​ប្រើ​ប្រាស់ Virtual Machine ដើម្បី​​រក្សា​ទុក​ការ​កំណត់​កម្មវិធី​ទាំង​មូល​​។ ឧទាហរណ៍​ ​ការដោះ​ស្រាយ​​បញ្ហា​​តម្លើង​ Mail Server មួយ​ដោយ​ជោគជ័យ​​នៅ​លើ​ម៉ាស៊ីន​ពិត​មួយ​​វា​ពិត​ជា​ធញវើ​ឲ្យ​លោក​អ្នក​ធុញ​ទ្រាន់​បាន​​។ ​សម្រាប់ Virtualbox ​បញ្ហា​នេះ​គេហៅ​ថា​ appliance ហើយ​ត្រូវ​បាន​គេ​ខ្ចប់​​វា​ទៅ​ក្នុង​ Virtual Machine បាន​​។ ដូច​នេះ​ការ​តម្លើង និង​ដំណើរ​ការ Mail Server មួយ​នឹង​ក្លាយ​ជា​រឿង​មួយ​ងាយ​ទៅ​វិញ​ដូច​ជា​ការ Import appliance មួយ​ទៅ​ក្នុង Virtualbox អញ្ចឹង​។ -ការ​សាក​ល្បង​ និង Disaster Recovery ។ Virtual Machine…

អ្វី​ទៅ​ជា VirtualBox ?

Virtual_Box

VirtualBox គឺ​ជា​កម្ម​វិធី​មួយ​ដែល​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជា​ច្រើន​ ហើយ​កម្មវិធី​នេះ​ជា​កម្ម​វិធី​សម្រាប់​បង្កើត​​ភាព​សប្បនិម្មិត​​។ តើ​វា​មានន័យ​ដូច​ម្តេច ? វា​​មាន​ន័យ​ថា​ ភាព​សប្បនិម្មិត​នៅ​ត្រង់​នេះ​គឺ​ការ​ដែល​យើង​បង្កើត​នូវ​ម៉ាស៊ីន ឬ​តម្លើង​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ជា​ច្រើន​តែ​វា​ពុំ​មែន​ជា​ម៉ាស៊ីន​ពិ​ត​នោះ​ឡើយ​។ សម្រាប់​កម្មវិធី​នេះ​ដែរ អ្នក​អាច​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​សប្បនិម្មិត​ប្រភេទ Windows Mac Linux និង​ Solaris បាន​នៅ​លើ​​អង្គ​គណនា (CPU) ប្រភេទ Intel និង AMD-base បាន​​។

Page 1 of 1712345...10...Last »